Saturday, April 18, 2009

Why Did Jackie Chan Say "Chinese Need To Be Controlled"

Hong Kong star Jackie Chan speaks to media during the International Film Festival in Hong Kong. By AP

តារាភាពយន្ត លោក Jackie Chan បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកមិនប្រាកដថា សង្គមសេរីមួយ គឺជារឿងល្អសំរាប់ប្រទេសចិន ហើយលោកកំពុងតែគិតថា "យើង ជាចិនត្រូវការ ការត្រួតត្រា (we Chinese need to be controlled)"។

ការអធិប្បាយរបស់ លោក ឈេន ត្រូវបានទះដៃអបអរសាទរ យ៉ាងគគ្រឹកគគ្រេងពីសំណាក់ទស្សនិកជនចិន ក្នុងចំណោមអ្នកជំនួញ ក្នុងខេត្តកោះភាគខាងត្បូងប្រទេសចិន ហៃណាន (Hainan។ ដារាភាយន្តហុងកុងអាយុ៥៥ឆ្នាំរូបនេះ ក្នុងខណៈកំពុងចូលរួមក្នុងក្រុម វាទិការ Boao Forum ប្រចាំឆ្នាំ លោកត្រូវបានគេស្នើសុំដើម្បីពិភាក្សា អំពីការរិះគន់ និងការដាក់កំណត់ព្រំដែន ចំពោះអ្នកផលិតភាពយន្តក្នុងប្រទេសចិន។ លោកបានពន្យល់ ពីយោបល់របស់លោក រួមបញ្ចូលទាំង សង្គម។

ឈេន បានមានប្រសាសន៍ថា ខ្ញុំមិនបា្រកដក្នុងចិត្តថា "តើការមានសេរីភាព ជារឿងល្អ ឬអត់? ខ្ញុំពិតជាភ័ន្តប្រឡំណាស់ពេលនេះ។ បើសិនជាអ្នក សេរីខ្លាំងពេក មានន័យថាអ្នកចូលចិត្ត របៀបដែល ហុងកុង កំពុងអនុវត្តន៍។ វាវិកវរខ្លាំងណាស់, តៃវ៉ាន់ ក៍វឹកវរដែរ"។ លោកបានបន្ថែមថា "ខ្ញុំចាប់ផ្តើមមានអារម្មណ៍បន្តិចម្តងៗថា ជនជាតិចិន ត្រូវការ ការត្រួតត្រា បើយើងមិនចាប់ត្រួត ត្រាពីពេលនេះទេ យើងនឹងគ្រាន់តែធ្វើអ្វីដែលយើងចង់ធ្វើប៉ុណ្ណោះ"។

តារាកុងហ្វូរូបនេះ មិនដែលជាអ្នកគាំទ្រ ដោយសំលេង ចំពោះចលនាគាំទ្រប្រជាធិបតេយ្យ ក្នុងទីក្រុងហុងកុងដែលលោករស់នៅទេ។ ចាប់តាំងពីអតីតអានានិគម អង់គ្លេស បានប្រគល់កោះហុងកុងទៅប្រទេសចិនវិញ ឆ្នាំ១៩៩៧ ក្រុមអ្នកបោះឆ្នោតមិនដែលបានអនុញ្ញាត បោះឆ្នោតជ្រើសរើស មេដឹកនាំរបស់ខ្លួនដោយផ្ទាល់ឡើយ។ មានការតវ៉ាតាមដងវិថីពី៣-៤ ដងបានប្រារព្ធធ្វើឡើង ទាមទារ អោយមានប្រជាធិបតេយ្យពេញលេញ ប៉ុន្តែភ្លាមៗក្រុងប៉េកាំងបានឆ្លើយតបថា ទីក្រុងហុងមិនទាន់រួចរាល់ សំរាប់ប្រជាធិបតេយ្យទេ។

ព៌តមានបន្ថែម នៅទីនេះ

No comments: