Sunday, April 26, 2009

ប្រទេសម៉ិចស៊ិចកូ វាយប្រហារដោយមេរោគ គ្រុនផ្តាសាយជ្រូក សំលាប់៨១នាក់

មន្ត្រីនគរបាល ការពារក្រុមអ្នកចូលរួមក្នុងពិធីបុណ្យ ម៉ាស នៅព្រះវិហារដ៏ធំមួយ នៅទីក្រុងម៉ិចស៊ិចកូ នៅថ្ងៃអាទិត្យ រូបភាពពី CNN


គូស្នេហាថើបគ្នា បាំងដោយម៉ាស់ការពារ នៅព្រះវិហារកាតូលិកមួយ នៅទីក្រុងម៉ិចស៊ិចកូ នៅថ្ងៃសៅរ៍

រដ្ឋាភិបាលម៉ិចស៊ិចកូ បានផ្តល់ដំបូន្មានដល់ប្រជាពលរដ្ឋ ក្នុងខណៈដែលមនុស្សកាន់តែច្រើន ស្លាប់ដោយសារជំងឺគ្រុនផ្តាសាយជ្រូក។ យោងតាមអង្គការសុខភាពពិភពលោក (WHO)បានអោយដឹងថា មេរោគគ្រុនផ្តាសាយប្រភេទថ្មីនេះ បានក្លាយជាក្តីបារម្ភជាអន្តរជាតិ ជាគ្រោះអាសន្នខាងសុខភាពសាធារណៈ។ បន្ទាប់ពីមានភាពច្បាស់លាស់ នូវការផ្ទុះមេរោគយ៉ាងអាក្រក់ WHOបានការជួបប្រជុំបន្ទាន់ នៅថ្ងៃសៅរ៍ នៅក្រោយកិច្ចប្រជុំ WHO បានផ្តល់ឱវ៉ាតដល់បណ្តារប្រទេសទាំងអស់ អោយប្រុងប្រយ័ត្ននូវការផ្ទុះឡើង មិនធម្មតានៃមេរោគគ្រុនផ្តាសាយជ្រូកនេះ។

យោងតាមអាជ្ញាធរសុខភាព ក្នុងប្រទេសម៉ិចស៊ិចកូ អោយដឹងថា គិតត្រឹមថ្ងៃអាទិត្យ មានមនុស្ស៨១នាក់ស្លាប់ ដែលគេយល់ថាមានជាប់ពាក់ព័ន្ធ នឹងការធ្វើអោយឈឺចាប់ ដោយមេរោគប្រភេទថ្មី។ វេជ្ជបណ្ឌិត Dr. Jose A. Cordova Villalobos, លេខាធិការសុខភាព ម៉ិចស៊ិចកូ ការធ្វើតេសមេរោគ បានបញ្ចាក់ថាមានចំនួន២០ករណី។ ក្នុងទីក្រុងម៉ិចស៊ិចកូ ព្រះវិហារនៅ កណ្តាលក្រុង បានបើក ប៉ុន្តែពិធី បុណ្យម៉ាស មិនមានការត្រៀមទុកជាមុនទេ។ មនុស្សម្នាគោរពជំនឿសាសនា រាប់សិបនាក់ មានពាក់ម៉ាស់ការពារ បានចូលទៅក្នុងព្រះវិហារដើម្បីធ្វើការបន់ស្រន់ សំរាបខ្លួនពួកគេផ្ទាល់។

មេរោគដែលបង្ក អោយមានការឈឺចាប់នៃជំងឺគ្រុនផ្តាសាយជ្រូក ឈ្មោះ H1N1 គឺជាត្រូវបានផ្សាំង នៅនឹងសត្វជ្រូក។ ពេលដែលជំងឺគ្រុននេះ បានឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ផ្ទុយពីឆ្លងពីសត្វទៅមនុស្ស ហើយវាអាចបន្តផ្លាស់ប្តូរ ដែលបណ្តាលអោយកាន់តែមាន ការឈឺចាប់ ដែលបណ្តាលកាន់តែពិបាកក្នុងការ ព្យាបាល។ សញ្ញានៃ គ្រុនផ្តាសាយជ្រូក មានអាការៈ គ្រុន សន្តំ មិនឃ្លានអាហារ ក្អក ហៀរសំបោរ ឈឺបំពង់ក ចង់ក្អួត ក្អួត និង ចុះរាគរុះ។ លោកអ្នកអាចសិក្សា បន្ថែមអំពីគ្រុនផ្តាសាយជ្រូក និងវិធីដើម្បីព្យាបាល

1 comment:

Anonymous said...

សម័យ​នេះ​ពិត​ជា យ៉ាប​ណាស់​អស់​ពី ជំងឺ​មួយ​ទៅ​ជំងឺ​មួយ​ទៀត...