Monday, April 20, 2009

លោកថាក់ស៊ីន បានទទួលលិខិតឆ្លងដែនការទូតនៃប្រទេស Nicaragua


ប្រទេសនីការាគ័រ បានចេញលិខិតឆ្លងដែនជូនលោកថាក់ស៊ីន នាយករដ្ឋមន្ត្រីនិរទេសខ្លួន។ លិខិតឆ្លងដែនដែលមានឈ្មោះរបស់លោក ក្នុងឋានៈជា អ្នកការទូតទទួលបន្ទុកិច្ចការពិសេស។ គេនិយាយថា ការនេះនឹងអាចអនុញ្ញាតអោយលោក ទាក់ទាញអ្នកវិនិយោគទុន មកកាន់ប្រទេសនេះ។ រដ្ឋាភិបាល បាននិយាយក្នុងសេចក្តីថ្លែងការមួយថា លោកអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន បានទទួលលិខិតឆ្លងដែននេះនៅខែកម្ភុៈ បន្ទាប់ពីបានជួបជាមួយលោក Daniel Ortaga ប្រធានាធិបតី នីការាគ័រ។

Daniel Ortaga បានតែងតាំងលោកថាក់ស៊ីន ក្នុងតួនាទីនេះដើម្បីជួយទាក់ទាញ ការវិនិយោគ មកកាន់ប្រទេសអារិកកណ្តាលមួយនេះ។ សេចក្តីប្រកាសរបស់ នីការាគ័របានធ្វើឡើង មួយថ្ងៃក្រោយពេល អាជ្ញាធរប្រទេសថៃ បានលុបចោលលិខិតឆ្លងដែនថៃ របស់លោក ដោយមូលហេតុថាលោកបានបណ្តាលអោយ មានមហន្តរាយដល់ប្រទេសជាតិ ពីក្រៅប្រទេស។ លោក Panitan Wattanayagorn អ្នកនាំពាក្យក្រសួងការបរទេស និយាយថា យោងតាមច្បាប់ រដ្ឋាភិបាលមានសិទ្ធិលុបចោល លិខិតឆ្លងដែនរបស់បុគ្គល ណាដែល បង្កការខូចខាតដល់ប្រទេសជាតិ។ រដ្ឋាភិបាលសៀមបានចោទប្រកាន់ លោកថាក់ស៊ីន ពីបទញុះញង់ក្រុមប្រឆាំងរដ្ឋាភិបាល រហូតដល់បង្ខំអោយអោយមានការលុបចោល កិច្ចប្រជុំកំពូលអាស៊ាន។

ព័តមានបន្ថែម សូមចុចទីនេះ

No comments: