Saturday, October 24, 2009

រដូវស្លឹកឈើធ្លាក់ជិតផុតហើយ

ខ្ញុំដើរលេងជិតផ្ទះ ទៅមើលស្លឹកឈើធ្លាក់ លើទួលមួយ

ខ្ញុំចូលចិត្តព៌ណលឿងមែនទែន ទើបខ្ញុំចេះតែចុចៗទៅ


កន្លែងនេះជាព្រៃ មានដើមឈើ រាប់ពាន់ដើមជាប្រភេទដូចគ្នា ហេតុនេះហើយបានជាវាមានព៌ណតែមួយ


កន្លែងនេះដើមឈើឡើងកក ព្រោះពេលនោះជាពេលព្រឹក សីតុណ្ហភាព -5C ឯណោះ


ផ្ទៃមេឃមិនល្អទាល់តែសោះ កាណាដា ឆ្នាំនេះមានភ្លៀងច្រើនណាស់ ខុសធម្មតា ដែលរដូវក្តៅ គឺក្តៅហួតហែង

Sunday, April 26, 2009

ប្រទេសម៉ិចស៊ិចកូ វាយប្រហារដោយមេរោគ គ្រុនផ្តាសាយជ្រូក សំលាប់៨១នាក់

មន្ត្រីនគរបាល ការពារក្រុមអ្នកចូលរួមក្នុងពិធីបុណ្យ ម៉ាស នៅព្រះវិហារដ៏ធំមួយ នៅទីក្រុងម៉ិចស៊ិចកូ នៅថ្ងៃអាទិត្យ រូបភាពពី CNN


គូស្នេហាថើបគ្នា បាំងដោយម៉ាស់ការពារ នៅព្រះវិហារកាតូលិកមួយ នៅទីក្រុងម៉ិចស៊ិចកូ នៅថ្ងៃសៅរ៍

រដ្ឋាភិបាលម៉ិចស៊ិចកូ បានផ្តល់ដំបូន្មានដល់ប្រជាពលរដ្ឋ ក្នុងខណៈដែលមនុស្សកាន់តែច្រើន ស្លាប់ដោយសារជំងឺគ្រុនផ្តាសាយជ្រូក។ យោងតាមអង្គការសុខភាពពិភពលោក (WHO)បានអោយដឹងថា មេរោគគ្រុនផ្តាសាយប្រភេទថ្មីនេះ បានក្លាយជាក្តីបារម្ភជាអន្តរជាតិ ជាគ្រោះអាសន្នខាងសុខភាពសាធារណៈ។ បន្ទាប់ពីមានភាពច្បាស់លាស់ នូវការផ្ទុះមេរោគយ៉ាងអាក្រក់ WHOបានការជួបប្រជុំបន្ទាន់ នៅថ្ងៃសៅរ៍ នៅក្រោយកិច្ចប្រជុំ WHO បានផ្តល់ឱវ៉ាតដល់បណ្តារប្រទេសទាំងអស់ អោយប្រុងប្រយ័ត្ននូវការផ្ទុះឡើង មិនធម្មតានៃមេរោគគ្រុនផ្តាសាយជ្រូកនេះ។

យោងតាមអាជ្ញាធរសុខភាព ក្នុងប្រទេសម៉ិចស៊ិចកូ អោយដឹងថា គិតត្រឹមថ្ងៃអាទិត្យ មានមនុស្ស៨១នាក់ស្លាប់ ដែលគេយល់ថាមានជាប់ពាក់ព័ន្ធ នឹងការធ្វើអោយឈឺចាប់ ដោយមេរោគប្រភេទថ្មី។ វេជ្ជបណ្ឌិត Dr. Jose A. Cordova Villalobos, លេខាធិការសុខភាព ម៉ិចស៊ិចកូ ការធ្វើតេសមេរោគ បានបញ្ចាក់ថាមានចំនួន២០ករណី។ ក្នុងទីក្រុងម៉ិចស៊ិចកូ ព្រះវិហារនៅ កណ្តាលក្រុង បានបើក ប៉ុន្តែពិធី បុណ្យម៉ាស មិនមានការត្រៀមទុកជាមុនទេ។ មនុស្សម្នាគោរពជំនឿសាសនា រាប់សិបនាក់ មានពាក់ម៉ាស់ការពារ បានចូលទៅក្នុងព្រះវិហារដើម្បីធ្វើការបន់ស្រន់ សំរាបខ្លួនពួកគេផ្ទាល់។

មេរោគដែលបង្ក អោយមានការឈឺចាប់នៃជំងឺគ្រុនផ្តាសាយជ្រូក ឈ្មោះ H1N1 គឺជាត្រូវបានផ្សាំង នៅនឹងសត្វជ្រូក។ ពេលដែលជំងឺគ្រុននេះ បានឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ផ្ទុយពីឆ្លងពីសត្វទៅមនុស្ស ហើយវាអាចបន្តផ្លាស់ប្តូរ ដែលបណ្តាលអោយកាន់តែមាន ការឈឺចាប់ ដែលបណ្តាលកាន់តែពិបាកក្នុងការ ព្យាបាល។ សញ្ញានៃ គ្រុនផ្តាសាយជ្រូក មានអាការៈ គ្រុន សន្តំ មិនឃ្លានអាហារ ក្អក ហៀរសំបោរ ឈឺបំពង់ក ចង់ក្អួត ក្អួត និង ចុះរាគរុះ។ លោកអ្នកអាចសិក្សា បន្ថែមអំពីគ្រុនផ្តាសាយជ្រូក និងវិធីដើម្បីព្យាបាល

Friday, April 24, 2009

April 19, 2009

The meeting at YMCA

Monday, April 20, 2009

លោកថាក់ស៊ីន បានទទួលលិខិតឆ្លងដែនការទូតនៃប្រទេស Nicaragua


ប្រទេសនីការាគ័រ បានចេញលិខិតឆ្លងដែនជូនលោកថាក់ស៊ីន នាយករដ្ឋមន្ត្រីនិរទេសខ្លួន។ លិខិតឆ្លងដែនដែលមានឈ្មោះរបស់លោក ក្នុងឋានៈជា អ្នកការទូតទទួលបន្ទុកិច្ចការពិសេស។ គេនិយាយថា ការនេះនឹងអាចអនុញ្ញាតអោយលោក ទាក់ទាញអ្នកវិនិយោគទុន មកកាន់ប្រទេសនេះ។ រដ្ឋាភិបាល បាននិយាយក្នុងសេចក្តីថ្លែងការមួយថា លោកអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន បានទទួលលិខិតឆ្លងដែននេះនៅខែកម្ភុៈ បន្ទាប់ពីបានជួបជាមួយលោក Daniel Ortaga ប្រធានាធិបតី នីការាគ័រ។

Daniel Ortaga បានតែងតាំងលោកថាក់ស៊ីន ក្នុងតួនាទីនេះដើម្បីជួយទាក់ទាញ ការវិនិយោគ មកកាន់ប្រទេសអារិកកណ្តាលមួយនេះ។ សេចក្តីប្រកាសរបស់ នីការាគ័របានធ្វើឡើង មួយថ្ងៃក្រោយពេល អាជ្ញាធរប្រទេសថៃ បានលុបចោលលិខិតឆ្លងដែនថៃ របស់លោក ដោយមូលហេតុថាលោកបានបណ្តាលអោយ មានមហន្តរាយដល់ប្រទេសជាតិ ពីក្រៅប្រទេស។ លោក Panitan Wattanayagorn អ្នកនាំពាក្យក្រសួងការបរទេស និយាយថា យោងតាមច្បាប់ រដ្ឋាភិបាលមានសិទ្ធិលុបចោល លិខិតឆ្លងដែនរបស់បុគ្គល ណាដែល បង្កការខូចខាតដល់ប្រទេសជាតិ។ រដ្ឋាភិបាលសៀមបានចោទប្រកាន់ លោកថាក់ស៊ីន ពីបទញុះញង់ក្រុមប្រឆាំងរដ្ឋាភិបាល រហូតដល់បង្ខំអោយអោយមានការលុបចោល កិច្ចប្រជុំកំពូលអាស៊ាន។

ព័តមានបន្ថែម សូមចុចទីនេះ

Saturday, April 18, 2009

Why Did Jackie Chan Say "Chinese Need To Be Controlled"

Hong Kong star Jackie Chan speaks to media during the International Film Festival in Hong Kong. By AP

តារាភាពយន្ត លោក Jackie Chan បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកមិនប្រាកដថា សង្គមសេរីមួយ គឺជារឿងល្អសំរាប់ប្រទេសចិន ហើយលោកកំពុងតែគិតថា "យើង ជាចិនត្រូវការ ការត្រួតត្រា (we Chinese need to be controlled)"។

ការអធិប្បាយរបស់ លោក ឈេន ត្រូវបានទះដៃអបអរសាទរ យ៉ាងគគ្រឹកគគ្រេងពីសំណាក់ទស្សនិកជនចិន ក្នុងចំណោមអ្នកជំនួញ ក្នុងខេត្តកោះភាគខាងត្បូងប្រទេសចិន ហៃណាន (Hainan។ ដារាភាយន្តហុងកុងអាយុ៥៥ឆ្នាំរូបនេះ ក្នុងខណៈកំពុងចូលរួមក្នុងក្រុម វាទិការ Boao Forum ប្រចាំឆ្នាំ លោកត្រូវបានគេស្នើសុំដើម្បីពិភាក្សា អំពីការរិះគន់ និងការដាក់កំណត់ព្រំដែន ចំពោះអ្នកផលិតភាពយន្តក្នុងប្រទេសចិន។ លោកបានពន្យល់ ពីយោបល់របស់លោក រួមបញ្ចូលទាំង សង្គម។

ឈេន បានមានប្រសាសន៍ថា ខ្ញុំមិនបា្រកដក្នុងចិត្តថា "តើការមានសេរីភាព ជារឿងល្អ ឬអត់? ខ្ញុំពិតជាភ័ន្តប្រឡំណាស់ពេលនេះ។ បើសិនជាអ្នក សេរីខ្លាំងពេក មានន័យថាអ្នកចូលចិត្ត របៀបដែល ហុងកុង កំពុងអនុវត្តន៍។ វាវិកវរខ្លាំងណាស់, តៃវ៉ាន់ ក៍វឹកវរដែរ"។ លោកបានបន្ថែមថា "ខ្ញុំចាប់ផ្តើមមានអារម្មណ៍បន្តិចម្តងៗថា ជនជាតិចិន ត្រូវការ ការត្រួតត្រា បើយើងមិនចាប់ត្រួត ត្រាពីពេលនេះទេ យើងនឹងគ្រាន់តែធ្វើអ្វីដែលយើងចង់ធ្វើប៉ុណ្ណោះ"។

តារាកុងហ្វូរូបនេះ មិនដែលជាអ្នកគាំទ្រ ដោយសំលេង ចំពោះចលនាគាំទ្រប្រជាធិបតេយ្យ ក្នុងទីក្រុងហុងកុងដែលលោករស់នៅទេ។ ចាប់តាំងពីអតីតអានានិគម អង់គ្លេស បានប្រគល់កោះហុងកុងទៅប្រទេសចិនវិញ ឆ្នាំ១៩៩៧ ក្រុមអ្នកបោះឆ្នោតមិនដែលបានអនុញ្ញាត បោះឆ្នោតជ្រើសរើស មេដឹកនាំរបស់ខ្លួនដោយផ្ទាល់ឡើយ។ មានការតវ៉ាតាមដងវិថីពី៣-៤ ដងបានប្រារព្ធធ្វើឡើង ទាមទារ អោយមានប្រជាធិបតេយ្យពេញលេញ ប៉ុន្តែភ្លាមៗក្រុងប៉េកាំងបានឆ្លើយតបថា ទីក្រុងហុងមិនទាន់រួចរាល់ សំរាប់ប្រជាធិបតេយ្យទេ។

ព៌តមានបន្ថែម នៅទីនេះ

Sunday, April 12, 2009

Thaksin Called For The Overthrow Thai Government



ក្រុមបាតុករអាវក្រហម ដណ្តើមបានរថពាសដែកមួយគ្រឿង

អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវាត្រា បានអំពាវនាវផ្តួលរំលំរដ្ឋាភិបាល បន្ទាប់ពីអាជ្ញាធរ បានដាក់ប្រទេសនេះក្នុងភាពអាសន្ន។ ការអំពាវនាវរបស់លោកបានធ្វើឡើង ក្រោយពីក្រុមបាតុករអាវ ក្រហមបានទំលាយ ការរារាំងដោយកងទ័ពមួយនៅទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ និងបានបង្ខំអោយ អោយលុបចោលកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅទីក្រុងប៉ាតាយ៉ាផង

លោកបាននិយាយថា៖ កងទ័ពដែលបានចេញមករារាំងនេះ អាចចូលរួមជាមួយនឹង ក្រុមបាតុករអាវក្រហម ដើម្បីជួយពួកយើងនាំលិទ្ធិប្រជាធិបតេយ្យ ជូនប្រជាពលរដ្ឋ។ នេះជានាទីដ៍ មានតំលៃ។ យើងនឹងមានប្រវត្តិសាស្ត្រ និងមិនអោយមានរដ្ឋប្រហារក្នុងប្រទេសថៃតទៅទៀត។ យើងត្រូវសំរេច អោយបានលិទិ្ធប្រជាធិបតេយ្យ សំរាប់យើងទាំងអស់គ្នា

ថាក់ស៊ីន ត្រូវបានទំលាក់ពីតំណែងនាយករដ្ឋមន្ត្រី ដោយរដ្ឋប្រហារមួយ ឆ្នាំ២០០៦។ មានប្រសាសន៍ កាលពីថ្ងៃអាទិត្យថា៖លោកអាចត្រឡប់មកប្រទេសថៃ និងចូលប្រឡូកក្នុងឆាកនយោបាយវិញ ប្រសិនរដ្ឋាភិបាលបំបែកក្រុមបាតុករប្រឆាំងនោះ

សំរាប់ព៌តមានបន្ថែមជាភាសាអង់គ្លេសសូមចុចត្រង់នេះ

Friday, April 10, 2009

សូមគូស្វាមីភរិយាថ្មី សមប្រកបតែសេចក្តីសុខ និង សុភមង្គល

[កូនកំលោះ ឈិត សាវ៉ុន និង កូនក្រមុំ ឃឹម សុខឃឿន]

(My best friend wedding, Mr. Chhit Savon and Mrs. Sok Khien )

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ខ្ញុំសូមជូនពរ

គូស្វាមីភរិយាថ្មី សមប្រកបតែសេចក្តីសុខ សុភមង្គល ក្នុងគ្រួសារថ្មី

និង
មានបុត្រា បុត្រី ប្រកបប្រាជ្ញាឈ្លាសវៃ និងគុណធ៌ម
សូមឱ្យទេវតាឆ្នាំថ្មី នាំមកជូនគ្រួសារថ្មីនៃសំឡាញ់ទាំងពីរ មានសុវត្ថិភាព មានទ្រព្យសម្បត្តិហូរចូល និងទទួលជោគជ័យក្នុងការងារ និងរបរចិញ្ចឹមជីវិត.

ពី មិត្តសំឡាញ់
សុខា