Sunday, April 12, 2009

Thaksin Called For The Overthrow Thai Government



ក្រុមបាតុករអាវក្រហម ដណ្តើមបានរថពាសដែកមួយគ្រឿង

អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវាត្រា បានអំពាវនាវផ្តួលរំលំរដ្ឋាភិបាល បន្ទាប់ពីអាជ្ញាធរ បានដាក់ប្រទេសនេះក្នុងភាពអាសន្ន។ ការអំពាវនាវរបស់លោកបានធ្វើឡើង ក្រោយពីក្រុមបាតុករអាវ ក្រហមបានទំលាយ ការរារាំងដោយកងទ័ពមួយនៅទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ និងបានបង្ខំអោយ អោយលុបចោលកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅទីក្រុងប៉ាតាយ៉ាផង

លោកបាននិយាយថា៖ កងទ័ពដែលបានចេញមករារាំងនេះ អាចចូលរួមជាមួយនឹង ក្រុមបាតុករអាវក្រហម ដើម្បីជួយពួកយើងនាំលិទ្ធិប្រជាធិបតេយ្យ ជូនប្រជាពលរដ្ឋ។ នេះជានាទីដ៍ មានតំលៃ។ យើងនឹងមានប្រវត្តិសាស្ត្រ និងមិនអោយមានរដ្ឋប្រហារក្នុងប្រទេសថៃតទៅទៀត។ យើងត្រូវសំរេច អោយបានលិទិ្ធប្រជាធិបតេយ្យ សំរាប់យើងទាំងអស់គ្នា

ថាក់ស៊ីន ត្រូវបានទំលាក់ពីតំណែងនាយករដ្ឋមន្ត្រី ដោយរដ្ឋប្រហារមួយ ឆ្នាំ២០០៦។ មានប្រសាសន៍ កាលពីថ្ងៃអាទិត្យថា៖លោកអាចត្រឡប់មកប្រទេសថៃ និងចូលប្រឡូកក្នុងឆាកនយោបាយវិញ ប្រសិនរដ្ឋាភិបាលបំបែកក្រុមបាតុករប្រឆាំងនោះ

សំរាប់ព៌តមានបន្ថែមជាភាសាអង់គ្លេសសូមចុចត្រង់នេះ

2 comments:

Anonymous said...

ពួក​ហ្នឹង​វា​ឈ្មោះ​តែ​គ្នា​ឯង ដណ្តើម​អំណាច​តែ​គ្នា​ឯង​ទេ

សុខា said...

វាដូចតែយើងដែរហ្នឹង។ ប៉ន្តែវាគ្រាន់បើជាងយើងបន្តិច ត្រង់ថា វាដណ្តើមបាន ហើយយើងដណ្តើម មិនបាន។